http://camres.blogspot.com/p/blog-page.html ថៃ៖ ករណីបាត់ខ្លួន របស់ក្រុមកីឡាករ១៣នាក់ នៅក្នុងរូងភ្នុំថាំហ្លួង ខេត្តឈៀងរ៉ៃ កំពុងកក្រើកពេញប្រទេសថៃ ខណៈអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើន បានដុតដៃដុតជើងយ៉ាងសកម្មដើម្បីស្វែងរកពួកគេ ។ រហូតមកទល់យប់មិញនេះ ក៏មានការអញ្ជើញព្រះសង្ឃភូមាដ៏ល្បីឈ្មោះមួយអង្គ ឲ្យនិមន្តមកដល់រូងល្អាងថាំហ្លួង ដែលជាកន្លែងបាត់មនុស្ស១៣នាក់ ដើម្បីធ្វើពិធីសាសនាសុំឲ្យបារមីម្ចាស់ល្អាង ឬព្រះម៉ែដេក ដែលគេជឿថាជាអ្នកថែរក្សានៅទីនោះ បើកផ្លូវឲ្យកុមារបាត់ខ្លួនចេញមកក្រៅ បានជួបជុំគ្រួសារឪពុកម្ដាយវិញ។ ហើយជារឿងមួយដែលមិននឹកស្មានដល់នោះ មុនពេលដែលប្រារព្ធពិធី គឺមានភ្លៀងធ្លាក់ខ្លាំងមែនទែន ប៉ុន្តែខណៈពិធីចាប់ផ្ដើមមិនទាន់បានប៉ុន្មានផង ស្រាប់តែមេឃចាប់ផ្ដើមរាំងភ្លាមៗ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង និយាយមិនចេញ ។ ក្រោយចប់ពិធីព្រះអង្គភូមា ក៏បានមានសង្ឃដីកាថា អ្នកបាត់ខ្លួនទាំង១៣នាក់ នឹងបង្ហាញខ្លួនក្នុងរយៈពេល២ថ្ងៃបន្ទាប់ ហើយព្រះអង្គត្រូវមកធ្វើពិធីសុំបើកផ្លូវនៅថ្ងៃទី ៣០ មិថុនា នេះម្ដងទៀត។ សង្ឃដីការ...
Comments
Post a Comment