បិទ Ronaldo មិនមែនជារឿងពិបាកទេសម្រាប់អ៊ុយរ៉ាហ្គាយ

បន្ទាប់ពីប្រធានក្រុមព័រទុយហ្គាល់ បានទាត់បញ្ចូលទី ៤ គ្រាប់ក្នុងព្រឹត្តិការណ៏នេះ ខណៈដែល ៣ គ្រាប់ម្នាក់ឯងក្នុងថ្ងៃបើកឆាកជាមួយអេស្ប៉ាញ បានធ្វើឲ្យក្រុមអ៊ុយរូហ្គាយ ត្រៀមវិធីសាស្រ្តមួយក្នុងការបិទខ្សែប្រយុទ្ធក្លិប Real Madrid រូបនេះដោយគ្រូបង្វឹកបានដាក់ខ្សែការពារដល់ទៅ ៣ នាក់នៅខាងក្រោមដើម្បីដេញតាមបិទខ្សែប្រយុទ្ធរូបនេះ។




ចំណែកឯកីឡាករ Diego Forlan ក៏បានលើកឡើងដែរថា៖ «Rolando ជាខ្សែប្រយុទ្ធដ៏ល្អបំផុត។ ដូច្ច្នេះហើយ គ្រាប់បាល់របស់គេពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ខ្ញុំមិនសូវបារម្ភនិងខ្សែការពាររបស់យើងទេ តែក៏ត្រូវតែប្រយ័ត្នដែរ យើងត្រូវតែផ្ដោតលើការប្រកួតនេះឲ្យខ្លាំងជាងពួកគេទើប យើងអាចទៅមុខបន្តទៀតបាន។ ខ្ញុំដឹងថាគ្រូបង្វឹកលោកមាន វិធីសាស្រ្តក្នុងការបិទខ្សែប្រយុទ្ធរូបនោះហើយ តែមិនមែនបានន័យថាយើងឲ្យគេស៊ុតដោយស្រួលៗនោះទេ»៕

Comments

Popular posts from this blog

ព្រះសង្ឃភូមាល្បីឈ្មោះ មានសង្ឃដីកាអ្វីខ្លះ? ពេលទៅដល់រូងភ្នំដែលក្រុមកីឡាករ១៣នាក់បានបាត់ខ្លួន

ថៃ៖ ករណីបាត់ខ្លួន របស់ក្រុមកីឡាករ១៣នាក់ នៅក្នុងរូងភ្នុំថាំហ្លួង ខេត្តឈៀងរ៉ៃ កំពុងកក្រើកពេញប្រទេសថៃ ខណៈអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើន បានដុតដៃដុតជើងយ៉ាងសកម្មដើម្បីស្វែងរកពួកគេ ។ រហូតមកទល់យប់មិញនេះ ក៏មានការអញ្ជើញព្រះ​សង្ឃ​ភូមា​ដ៏ល្បី​ឈ្មោះ​មួយ​អង្គ ឲ្យនិមន្ត​មក​ដល់​រូង​ល្អាង​ថាំហ្លួង​ ដែល​​ជា​កន្លែង​បាត់​មនុស្ស១៣​នាក់​ ដើម្បី​ធ្វើ​ពិធី​សាសនា​សុំ​ឲ្យ​បារមី​ម្ចាស់​ល្អាង ឬ​ព្រះ​ម៉ែ​ដេក ដែលគេជឿថាជាអ្នកថែរក្សានៅទីនោះ ​បើក​ផ្លូវ​ឲ្យ​កុមារ​បាត់​ខ្លួន​ចេញ​មក​ក្រៅ​ បានជួប​ជុំ​គ្រួសារ​ឪពុក​ម្ដាយ​វិញ។ ហើយជារឿងមួយដែលមិននឹកស្មានដល់នោះ មុន​ពេល​ដែលប្រារព្ធពិធី​ គឺមាន​ភ្លៀង​ធ្លាក់​ខ្លាំងមែនទែន ប៉ុន្តែខណៈ​ពិធី​​ចាប់​ផ្ដើម​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែមេឃ​ចាប់​ផ្ដើម​រាំង​ភ្លាម​ៗ ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រឡាំងកាំង និយាយ​មិន​ចេញ ។ ​ក្រោយ​ចប់​ពិធី​ព្រះ​អង្គ​ភូមា ក៏បានមានសង្ឃដីកាថា ​អ្នក​បាត់​ខ្លួន​ទាំង១៣​នាក់ ​នឹង​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល២​ថ្ងៃ​​បន្ទាប់ ហើយ​ព្រះ​អង្គត្រូវ​មក​ធ្វើ​ពិធី​សុំ​បើក​ផ្លូវ​នៅ​ថ្ងៃ​ទី ៣០ មិថុនា​ នេះ​ម្ដង​ទៀត។ ​សង្ឃ​ដីកា​របស់​ព្រះ​អង្គ​ពេល​នេះ បានធ្វើ​ឲ្យ​ឪពុក​ម្ដាយ សាច់ញាតិ ​និង​មនុស្ស​ជា​ច្រើន​ទៀត​ត្រេក​អរ​រំភើប​ជាខ្លាំង។ ​នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Khaosod។ គួរម្លឹកដែរថា ការបាត់ខ្លួនរបស់ក្រុមកីឡាករ១៣នាក់ នៅក្នុងរូងភ្នំថាំហ្លួងនេះ ត្រូវបានក្រុមអ្នកសង្គ្រោះព្យាយាមស្វែងរកគ្រប់វិធីសាស្រ្ត នឹងអស់រយៈពេលជាច្រើនថ្ងៃ នៅតែគ្មានតម្រុយ សូម្បីតែស្រមោល ទើបគ្រប់គ្រួសារសាច់ញាតិរបស់ពួកគេសម្រេចចិត្ត ធ្វើពិធីបួងសួងតាមអបិយជំនឿវិញម្ដង ដោយសង្ឃឹមថានឹងអាចរកឃើញអ្នកទាំងនោះក្នុងពេលឆាប់ៗនេះ។ ចំពោះរឿងនេះដែរ គ្រាន់តែជាការនិយាយរៀបរាប់ខ្លីៗ ដែលដកស្រង់ពីសារព័ត៌មានប្រទេសថៃ ដែលគ្រប់គ្នាគួរពិចារណាដោយខ្លួនឯងតាមការគួរ មិនថារឿងអបិយជំនឿ រឺ វិទ្យាសាស្រ្តទេ ជឿរឺមិនជឿស្ថិតលើការគិតរបស់បុគ្គលរៀងៗខ្លួន៕