ព្រះសង្ឃភូមាល្បីឈ្មោះ មានសង្ឃដីកាអ្វីខ្លះ? ពេលទៅដល់រូងភ្នំដែលក្រុមកីឡាករ១៣នាក់បានបាត់ខ្លួន
http://camres.blogspot.com/p/blog-page.htmlថៃ៖ ករណីបាត់ខ្លួន របស់ក្រុមកីឡាករ១៣នាក់ នៅក្នុងរូងភ្នុំថាំហ្លួង ខេត្តឈៀងរ៉ៃ កំពុងកក្រើកពេញប្រទេសថៃ ខណៈអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិជាច្រើន បានដុតដៃដុតជើងយ៉ាងសកម្មដើម្បីស្វែងរកពួកគេ ។
រហូតមកទល់យប់មិញនេះ ក៏មានការអញ្ជើញព្រះសង្ឃភូមាដ៏ល្បីឈ្មោះមួយអង្គ ឲ្យនិមន្តមកដល់រូងល្អាងថាំហ្លួង ដែលជាកន្លែងបាត់មនុស្ស១៣នាក់ ដើម្បីធ្វើពិធីសាសនាសុំឲ្យបារមីម្ចាស់ល្អាង ឬព្រះម៉ែដេក ដែលគេជឿថាជាអ្នកថែរក្សានៅទីនោះ បើកផ្លូវឲ្យកុមារបាត់ខ្លួនចេញមកក្រៅ បានជួបជុំគ្រួសារឪពុកម្ដាយវិញ។
ហើយជារឿងមួយដែលមិននឹកស្មានដល់នោះ មុនពេលដែលប្រារព្ធពិធី គឺមានភ្លៀងធ្លាក់ខ្លាំងមែនទែន ប៉ុន្តែខណៈពិធីចាប់ផ្ដើមមិនទាន់បានប៉ុន្មានផង
ស្រាប់តែមេឃចាប់ផ្ដើមរាំងភ្លាមៗ ធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង និយាយមិនចេញ ។ ក្រោយចប់ពិធីព្រះអង្គភូមា ក៏បានមានសង្ឃដីកាថា អ្នកបាត់ខ្លួនទាំង១៣នាក់ នឹងបង្ហាញខ្លួនក្នុងរយៈពេល២ថ្ងៃបន្ទាប់ ហើយព្រះអង្គត្រូវមកធ្វើពិធីសុំបើកផ្លូវនៅថ្ងៃទី ៣០ មិថុនា នេះម្ដងទៀត។ សង្ឃដីការបស់ព្រះអង្គពេលនេះ បានធ្វើឲ្យឪពុកម្ដាយ សាច់ញាតិ និងមនុស្សជាច្រើនទៀតត្រេកអររំភើបជាខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod។ គួរម្លឹកដែរថា ការបាត់ខ្លួនរបស់ក្រុមកីឡាករ១៣នាក់ នៅក្នុងរូងភ្នំថាំហ្លួងនេះ ត្រូវបានក្រុមអ្នកសង្គ្រោះព្យាយាមស្វែងរកគ្រប់វិធីសាស្រ្ត នឹងអស់រយៈពេលជាច្រើនថ្ងៃ នៅតែគ្មានតម្រុយ សូម្បីតែស្រមោល ទើបគ្រប់គ្រួសារសាច់ញាតិរបស់ពួកគេសម្រេចចិត្ត ធ្វើពិធីបួងសួងតាមអបិយជំនឿវិញម្ដង ដោយសង្ឃឹមថានឹងអាចរកឃើញអ្នកទាំងនោះក្នុងពេលឆាប់ៗនេះ។ ចំពោះរឿងនេះដែរ គ្រាន់តែជាការនិយាយរៀបរាប់ខ្លីៗ ដែលដកស្រង់ពីសារព័ត៌មានប្រទេសថៃ ដែលគ្រប់គ្នាគួរពិចារណាដោយខ្លួនឯងតាមការគួរ មិនថារឿងអបិយជំនឿ រឺ វិទ្យាសាស្រ្តទេ ជឿរឺមិនជឿស្ថិតលើការគិតរបស់បុគ្គលរៀងៗខ្លួន៕

Comments
Post a Comment