កីឡាករម៉ិចស៊ិក ប្រាប់កុំឲ្យ Neymar ពូកែធ្វើពុតខ្លាំងពេក
អតីតកីឡាកររបស់ក្រុម Valencia រូបនេះបានបន្តថា នោះគ្រាន់តែជារបៀបលេងរបស់កីឡាករម្នាក់ៗប៉ុណ្ណោះ ប៉ុន្តែលោកសុំចិត្តតែម្តង គឺថា Neymar គួរតែកុំធ្វើពុតពេក បើគ្រាន់តែប៉ះបន្តិចបន្តួចនោះ។
បន្ថែមពីលើនេះ ខ្សែបម្រើវ័យ៣១ឆ្នាំរូបនេះនិយាយថា លោកសង្ឃឹមថាទាំងអាជ្ញាកណ្តាល ទាំងប្រព័ន្ធ VAR នឹងអាចធ្វើឲ្យប្រកួតម៉ិចស៊ិកជាមួយប្រេស៊ីលមានភាពយុត្តិធម៌ទៅចុះ។
គួរឲ្យដឹងថា ក្រុមជម្រើសជាតិម៉ិចស៊ិកនឹងត្រូវប៉ះជាមួយក្រុមប្រេស៊ីលក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០១៨ នៅយប់ថ្ងៃច័ន្ទ ទី២ ខែកក្កដា វេលាម៉ោង៩យប់៕


Comments
Post a Comment